https://www.postermywall.com/index.php/poster/view/a38564706c3746675bce856637d203e0 Church Supported Unit - CAMBODIA: THE STARTING POINT OF ALL ACHIEVEMENT

THE STARTING POINT OF ALL ACHIEVEMENT



វិធីសាស្ត្ររបស់លោក ណាប៉ូលីអុង ហ៊ីល ដែលគេនិយមយកមកប្រើប្រាស់ដើម្បីសាងភាពមានបាន ផ្នែកហិរញ្ញវត្ថុនោះ មានប្រាំមួយជំហាន យ៉ាងជាក់លាក់សម្រាប់ធ្វើការហ្វឹកហាត់ ឲ្យបានជាប់ជាប្រចាំ ដើម្បីឲ្យបានទទួលនូវផលតបស្នង ក្នុងជីវិត៖

ទី១ៈ តើលោកអ្នកពិតជាចង់បានអ្វី? (បំណងប្រាថ្នា ក្តីសុបិន្ត គោលបំណង ឬ ចក្ខុវិស័យ) 

ទី២ៈ បញ្ជាក់ឲ្យបានច្បាស់នូវអ្វី ដែលលោកអ្នកត្រូវធើ្វទាំងអស់ ដើម្បីសម្រេចឲ្យបាននូវក្តីសុបិន្ត គោលដៅ ឬចក្ខុវិស័យ

ទី៣ៈ  សរសេរឬធ្វើផែនការ ដោយមានគោលដៅច្បាស់លាស់ ដើម្បីសម្រេចឲ្យបាននូវលទ្ធផល ដែលលោកអ្នកប្រាថ្នាចង់បាន

ទី៤ៈ  ចាប់ផ្តើមធ្វើតាមផែនការខាងលើ ឲ្យបានជាប់ជាប្រចាំ ទៀតទាត់ជានិច្ច រួចធ្វើសកម្មភាពភ្លាមៗ មិនបង្អង់យូ ទោះបីជាលោកអ្នកមិនទាន់បានត្រៀមខ្លួនរួចរាល់ហើយក៏ដោយ

ទី៥ៈ  ធ្វើការប៉ាន់ប្រមាណឲ្យបានជាក់លាក់ និងល្អិតល្អន់បំផុត តាមដែលលោកអ្នកអាចធ្វើទៅបាន នូវរាល់តម្រូវការទាំងប៉ុន្មាន ដែលលោកអ្នកមានឬក៏គ្មាន 

ទី៦ៈ  ពិនិត្យ ហើយសរសេរឡើងវិញ ឲ្យបានល្អ និងច្បាស់ជាងមុន រួចហើយចូរអានមើលវាឲ្យបានជាប់ជាប្រចាំ មួយថ្ងៃពីរដង



No comments:

Post a Comment