https://www.postermywall.com/index.php/poster/view/a38564706c3746675bce856637d203e0 Church Supported Unit - CAMBODIA: YOU CAN LIVE IDEAL LIFE NOW

YOU CAN LIVE IDEAL LIFE NOW

Design created with PosterMyWall

YOU HAVE A MAGIC WAND

ទីណាឥតមានការមានការបើកសម្តែង បណ្តាជនលែងទប់ចិត្ត

ការឥតមានការបើកសម្តែង នៅទីនេះ គឺវាមានន័យថា មនុស្សយើងរស់នៅក្នុងភាពអវិជ្ជា ងងឹត រកគិតមិនយល់ មិនច្បាស់លាស់ទាល់តែសោះ មិនដឹងខ្លួនជាអ្នកណា នៅលើផែនដីនេះ ដើម្បីធ្វើអ្វី មិនដឹងថាខ្លួន មកពីទីណា ហើយនឹងត្រវទៅទីណាដែរ។

ពួកមនុស្សដែរស្ថិតក្នុងសភាពបែបនេះ គេកំពុងតែវង្វេងព្រោះគ្មានទិសដៅច្បាស់លាស់ ពុំអាចនឹងធ្វើអ្វីកើតឡើយ ដូចជាមនុស្សខ្វាក់ មនុស្សខ្វិន ដែលខំប្រឹងអំុទូក យ៉ាងដូច្នោះដែរ។ ពួកគេមិនត្រឹមតែខាតកម្លាំងតែប៉ុណ្ណោះនោះទេ ថែមទាំងខាតបង់ពេលវេលាដ៏មានតម្លៃ ដោយព្រោះខ្លួនគេ មិនដឹងទិសដៅ ដែលគេនឹងត្រូវទៅនោះ។

ដូចគ្នានឹងពួកកូនចៅអ៊ីស្រាអែល កាលពួកគេបានចេញពីប្រទេសអេស៊ីព ទៅកាន់ទឹកដីសន្យា គឺកាណាន។ ពួកគេភ្លេចគោលដៅ ដែលគេត្រូវទៅ ធ្វើដំណើរគ្មានគោលដៅច្បាស់លាស់ វង្វេងវិលវល់ នៅទីរហោដ្ឌាន អស់រវាង៤០ឆ្នាំ រហូតដល់មនុស្សស្រករនោះ គេស្លាប់ស្ទើរតែអស់។  តែតាមការពិត ចម្ងាយផ្លូវត្រង់ពីអេស៊ីពទៅកាណាន ដើរថ្មើជើងតែ១១ថ្ងៃតែប៉ុណ្ណោះ។ 

មានពេលខ្លះ មនុស្សយើងមិនពិតជាស្លាប់ដោយសារអំពើរបាបរបស់ខ្លួននោះទេ តែគឺស្លាប់ដោយសារការគ្មានគោលដៅ ច្បាស់លាស់ ត្រូវទៅ។ ជួនកាលមិនមែនពួកគេមិនដឹងនោះទេ គឺចេះហើយដឹងហើយ តែមិនធ្វើតាម គេច្រើនពន្យាពេល រង់ចាំឪកាសល្អឥតខ្ចោះ ដើម្បីនឹងធ្វើ មានលេសដោះសារច្រើន ថាខ្លួនសូវយល់ច្បាស់ ខ្លាចធ្វើទៅវាខុស ក៏មាន។

តាមពិតទៅ ពុំដែលមានភាពឥតខ្ចោះណា នឹងបានប្រទានមកដល់មនុស្ស ដែលពន្យាពេល មិនធ្វើតាម ដោយគ្រាន់តែចំណាយពេលរង់ចាំនោះទេ។ មនុស្សយើងត្រូវតែ ផ្តើមធ្វើ ឬហាត់ធ្វើតាម ដោយចាប់ផ្តើមពី មិនចេះធ្វើ រហូតដល់ទៅចេះធ្វើ ពីធ្វើមិនបានល្អ រហូតដល់ទៅចេះធ្វើបានល្អវិញទេតើ។ 

មិនថាគេចេះគិត បានល្អបែបណាក៏ដោយ តែបើខ្លះការប្រព្រឹត្តតាម ឬធ្វើសកម្មភាពតាមការគិតនោះទេ ពួកគេពុំអាចនឹង សម្រេចបាននូវអ្វី ដែលខ្លួនគេប្រាថ្នាចង់បាននោះដែរ។ ការហ្វឹកហាត់ធ្វើសកម្មភាព ស្របតាមផែនការ ដែលមានគោលដៅ របស់ខ្លួន ដោយចាប់ផ្តើមពីមិនចេះគិតទៅចេះគិត ពីមិនចេះធ្វើទៅចេះធ្វើ និងពីធ្វើមិនបានល្អទៅធ្វើបានល្អ នៅទីបំផុត។

តើលោកអ្នកត្រូវធ្វើអ្វីនៅត្រង់នេះ?

ទី១ៈ លោកអ្នកត្រូវតែរៀនឲ្យចេះគិត ជាពិសេសអំពីអ្វីដែលខ្លួនប្រាថ្នាចង់បាន (១) ចង់ក្លាយជាមនុស្សបែបណា (២) ចង់ធ្វើការអ្វី និង (៣) ចង់ឲ្យមានអ្វីខ្លះ នៅពេលអនាគត គិតឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ល្អិតល្អន់ផង
ទី២ៈ លោកអ្នកត្រូវយកឈ្នះលើខ្លួនបង្គាប់ឬដាក់វិន័យលើខ្លួន ជាដាច់ខាត ឲ្យធ្វើផែនការសរសេរ ដែលមានគោលដៅ និងកាលបរិច្ឆេទច្បាស់លាស់ ដ្បិតគឺទី១យើងបង្កើតទម្លាប់ បន្ទាប់មកទម្លាប់នឹងបង្កើតយើងវិញមិនខាន!
ទី៣ៈ លោកអ្នកត្រូវដឹងថា មនុស្សដែលជោគជ័យ គឺជាមនុស្សដែល គិតពីអ្វីដែលខ្លួនចង់បាន ហើយធ្វើដូចម្តេច ទើបពួកគេអាចសម្រេចគោលដៅរបស់គេទាំងនោះបាន! ពួកគេមិនត្រឹមតែខំរៀនឲ្យចេះគិត តែប៉ុណ្ណោះនោះទេ ថែមទាំងហ្វឹកហាត់ធ្វើតាម ចាប់តាំងពីធ្វើមិនបានល្អ រហូតដល់ធ្វើបានល្អ ថែមទៀត ផង។ ដូច្នេះ ចូរបង្គាប់បញ្ជាលើខ្លួន ឲ្យចាប់ផ្តើម (១) រៀនឲ្យចេះគិត និង (២) រៀនធ្វើដើម្បីសម្រេចឲ្យបានស្នាដៃទុកជាគំរូ។

No comments:

Post a Comment